top of page
Child Protection.jpg

ការគាំពារកុមារ

 

បរិបទ

ការគាំពារកុមារ គឺជាបញ្ហាអាទិភាពមួយនៅក្នុងប្រទេស ដែលស្ថានភាពអាចនឹងងាយរងគ្រោះ។ សមាគមធ្វើការយ៉ាងជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន និងសេវាសង្គម ដើម្បីការពារ និងឆ្លើយតបចំពោះការរំលោភបំពាន ការកេងប្រវ័ញ្ច ការជួយដូរ ឬទម្រង់នៃអំពើអាក្រក់ណាមួយប្រព្រឹត្តចំពោះកុមារ។

ដើម្បីទប់ស្កាត់បញ្ហានេះ សមាគមធ្វើអន្តរាគមន៍ជាមួយក្រុមគ្រួសារដែលជួយការលំបាកខ្លាំង ដើម្បីជៀសវាសនូវភាពក្រីក្រ ដែលជាហេតុនាំឱ្យកូនបោះបង់ការសិក្សា ពលកម្មកុមារ ឬផលលំបាកផ្សេងៗទៀត (កម្មវិធីគាំទ្រគ្រួសារក្នុងសហគមន៍)។ បើសិនជាសេវាសង្គមជឿថាកុមារស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ កុមារនោះនឹងត្រូវទទួលបន្ទុកដោយក្រុមការងារយើង (កម្មវិធីផ្ទះម្តាយចិញ្ចឹម)។ កុមារគ្រប់រូបទទួលបានអត្ថប្រយោជនឧបត្ថមគាំទ្រដ៏សមស្របទៅតាមស្ថានភាពរបស់ពួកគេ និងមានការត្រួតពិនិត្យតាមដានរយៈពេលវែង។

5R6A8367.jpg

កម្មវិធីគាំទ្រគ្រួសារក្នុងសហគមន៍

ជំនួយយើងអាចធ្វើឱ្យគ្រួសារដែលងាយរងគ្រោះបញ្ចូនកូនៗពួកគាត់ទៅសាលារៀន និងអាចផ្តល់ឱ្យពួកគេនូវការរស់នៅក្នុងសមរម្យ។ ជាងនេះទៅទៀត តាមរយៈយុទ្ធនាការណ៍បង្កាជាប្រចាំ ក្រុមគ្រួសារត្រូវបានទាក់ទាញចំណាប់អារម្មណ៍លើប្រធានបទសំខាន់ៗមួយចំនួនដូចជា សុខភាព អនាម័យ សិទ្ធកុមារ ចំណាកស្រុកដោយខុសច្បាប់ជាដើម ... ស្ថានភាពក្រុមគ្រួសារនីមួយៗត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងដោយក្រុមការងារយើង។

សកម្មភាព៖ ការគាំទ្រផ្នែកសម្ភារៈ និងហិរញ្ញវត្ថុ

ក្រុមគោលដៅ៖ កុមារពីក្រុមគ្រួសារដែលងាយរងគ្រោះ និងជួបការលំបាកនៅក្នុងខេត្តបន្ទាយមានជ័យ

ចំនួនអ្នកទទួលផល៖ ជាង៤០ គ្រួសារ

5R6A7396.jpg

កម្មវិធីផ្ទះម្តាយចិញ្ចឹម

កុមារអាយុពី៥ទៅ១២ឆ្នាំត្រូវបានឱ្យស្នាក់នៅក្នុងផ្ទះគ្រួសារម្តាយចិញ្ចឹមដែលពួកគេធំធាត់ជាមួយ។ កុមារដែលមានអាយុលើស១៣ឆ្នាំ ត្រូវបានស្នាក់នៅអន្តេវាសិកដ្ឋានសិស្សវិទ្យាល័យ ដែលពួកគេមានស្វ័យភាពជាងមុន។ សមាគមផ្តល់បរិយាកាសប្រកបដោយប្រសិទ្ធិផលចំពោះការអភិវឌ្ឍកុមារដ៏ល្អប្រសើរ។ ពួកគេត្រូវបានចិញ្ចឹម បីបាច់ថែរក្សា ថ្នាក់ថ្នម និងអប់រំ។ ពួកគេក៏រីករាយជាមួយសកម្មភាពកីឡា សិល្បៈ វប្បធម៌ ការកម្សាន្ត និងការអប់រំផ្សេងៗជាដើម។

សកម្មភាព៖ អន្តេវាសិកដ្ឋាន និងការបីបាច់ថែរក្សាយ៉ាងពេញលេញចំពោះកុមារនៅក្នុងសមាគម

ក្រុមគោលដៅ៖ កុមារកំព្រា កុមារគេបោះបង់ចោល កុមារត្រូវបានគេរំលោភបំពាននៅក្នុងគ្រួសារបែកបាក់ ឬកុមារស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដែលណែនាំដោយសេវាសង្គម ដែលកុមារទាំងនោះមានអាយុចាប់ពី ៥ឆ្នាំ

ចំនួនអ្នកទទួលផល៖ កុមារជាង ៤០នាក់

Family Support in the Community Program
Foster Mother Program
bottom of page