top of page
IMG_20221214_133500_281.jpg

វប្បធម៌ខ្មែរ

 

បរិបទ

បច្ចុប្បន្ន កម្ពុជាកំពុងកសាងប្រទេសឡើងវិញ ហើយកំណើនសេដ្ឋកិច្ចកំពុងដំណើរការឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ការបើកចំហចំពោះពិភពលោកមិនអាចកសាងមូលដ្ឋានក៏រឹងមាំបាននោះទេ ប្រសិនបើប្រទេសមិនទាមទារឡើងវិញនូវអត្តសញ្ញណ សិល្បៈ និងវប្បធម៌បេតិកភណ្ឌរបស់ខ្លួន ដែលរងការខូចខាតដោយសង្គ្រាមស៊ីវិល។

គោលដៅ

គោលដៅយើង គឺដើម្បីឱ្យកុមារទទួលបាននូវវប្បធម៌បេតិកភណ្ឌរបស់គេ ហើយរីកចម្រើនលើផ្នែកសិល្បៈ។ លើសពីការបញ្ជ្រាបប្រពៃណីវប្បធម៌ សិល្បៈក៏តំណាងឱ្យការព្យាបាលដ៏ពិតប្រាកដមួយសម្រាប់កុមារ ដែលជាឱកាសដើម្បីអភិវឌ្ឍន៍ភាពច្នៃប្រឌិតរបស់ពួកគេផ្ទាល់ខ្លួន បង្កើនការស្គាល់ខ្លួនឯង និងមានទំនុកចិត្តលើខ្លួនឯងផងដែរ។

IMG_20221214_133500_428.jpg

សកកម្មភាព

ថ្នាក់របាំប្រពៃណី 

ពេញមួយឆ្នាំ ថ្នាក់របាំប្រពៃណីត្រូវបានផ្តល់ជូនកុមារយើង ហើយត្រូវបានបើកទៅកាន់កុមារដែលរស់នៅជិតខាងយើងផងដែរ។ កុមារា និងកុមារីបណ្តុះបណ្តាលជាប្រចាំ ដើម្បីតំណាងឱ្យសមាគម នៅពេលយើងមានព្រឹត្តិការណ៍ផ្លូវការមួយចំនួនរបស់សមាគមកើតមានឡើង។ របាំអប្សរា គឺត្រូវរួមបញ្ចូលយ៉ាងពេញលេញក្នុងវប្បធម៌ និងប្រពៃណីខ្មែរ។

5R6A7701.jpg

សិក្ខាសាលាពាក់ព័ន្ធនឹងភាពច្នៃប្រឌិត 

ការចែករំលែកសិល្បៈត្រូវបានផ្តល់ជូនដោយអ្នកស្ម័គ្រចិត្ត ឬបុគ្គលិកយើង ហើយពិតជាមានប្រជាប្រិយភាពខ្លាំងណាស់ជាមួយកុមារតូចៗ។ ក្រោយសង្គ្រាម ការផ្តួចផ្តើមគំនិតផ្នែកសិល្បៈបានមានវត្តមាននៅក្នុងវប្បធម៌ខ្មែរ។ សិក្ខាសាលាទាំងនេះ ធ្វើឱ្យកុមារនៃសមាគមយើង និងកុមារមកពីសហគមន៍ខ្លាកូនថ្មី ស្វែងយល់នូវបច្ចេកទេសសិល្បៈផ្សេងៗគ្នា ហើយបង្ហាញអំពីគំនិតច្នៃប្រឌិតរបស់ពួកគេ។ សិក្ខាសាលាទាំងនេះ ត្រូវបានសម្របទៅតាមព្រឹត្តិការណ៍ប្រចាំឆ្នាំ៖ កំឡុងពេលពិធីនានា កុមារបង្កើតជាម៉ាស គ្រឿងអលង្ការ ការតុបតែងលម្អជាដើម។ល។ ... ដែលពួកគេអាចប្រើប្រាស់ក្នុងឱកាសនោះបាន។ យើងបានរៀបចំការតាំងពិពណ៍លើប្រធានបទផ្សេងៗគ្នានៅក្នុងទីក្រុងធំបីបួននៅប្រទេសកម្ពុជា ដើម្បីដាក់បង្ហាញការងាររបស់អ្នកសិល្បៈវ័យក្មេងទាំងនេះផងដែរ។

បណ្ណាល័យ និងបន្ទប់កុំព្យូទ័រ

កុមារមកពីសមាគមយើង និងសហគមន៍ខ្លាកូនថ្មីអាចចូលប្រើប្រាស់សៀវភៅជាភាសាខ្មែរ បារាំង និងអង់គ្លេស ដែលមានប្រធានបទយ៉ាងសប្បូរបែបជាច្រើន។ ការអានក្លាយជាសកម្មភាពដ៏មានប្រជាប្រិយមួយសម្រាប់កុមារ បន្ទាប់ពីការសម្ភោធបន្ទប់បណ្ណាល័យកាលពីឆ្នាំ២០០៩ ដែលក្នុងនោះ វាក៏ជាបន្ទប់កុំព្យូទ័រផងដែរ។ កុំព្យូទ័រ២៣គ្រឿងបានតំឡើងនៅក្នុងបន្ទប់នេះ ដើម្បីឱ្យពួកគេរៀនប្រើប្រាស់វា។ បីបួនដងក្នុងមួយឆ្នាំ អ្នកស្ម័គ្រចិត្តរៀបចំថ្នាក់កុំព្យូទ័រសម្រាប់ពួកគេ។ ក្រៅពីនោះ កុំព្យូទ័រត្រូវបានអនុញ្ញាតិឱ្យប្រើប្រាស់ដោយសេរី ដោយមានការត្រួតពិនិត្យដោយអ្នកទទួលខុសត្រូវកុមារនៅក្នុងសមាគមយើង។ អត្ថបទជាភាសាខ្មែរ និងអក្សរសិល្បិ៍តំណាងឱ្យផ្នែកធំមួយនៃវប្បធម៌ និងប្រពៃណីខ្មែរ។

5R6A7236.jpg
Movie night.jpeg

ការបញ្ចាំងគុន 

មួយដងក្នុងមួយសប្តាហ៍ ការបញ្ចាំងរឿងត្រូវបានដាក់នៅក្នុងសមាគម។ កុមារស្វែងយល់នូវរឿងបុរាណខ្មែរ និងបរទេសនៅលើអេក្រង់ដ៏ធំ។ ពួកគេបានឈ្វេងយល់ពីភាពយន្តផលិតដោយព្រះវររាជបីតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងខ្សែភាពយន្តដោយលោក Charlie Chaplin និងរឿងតុកតាបរទេសផ្សេងៗជាច្រើនផងដែរ។ គោលបំណងនៅទីនេះ គឺដើម្បីបើកចិត្តពួកគេចំពោះវប្បធម៌ផ្សេងៗតាមរយៈការបញ្ចាំងគុន។

ជំរុំនារដូវក្តៅ

ជំរុំនារដូវក្តៅលើកដំបូង នៅក្នុងឆ្នាំ២០១២ បានទទួលជោគជ័យយ៉ាងខ្លាំងសម្រាប់កុមារយើង។ សមាគមបានសម្រេចចិត្តបន្តសកម្មភាពនេះជារៀងរាល់ឆ្នាំ។ ក្រោយមក ជំរុំរដូវក្តៅដែលមានទម្រង់ផ្សេងៗគ្នាត្រូវបានផ្តល់ជូនកុមារនៅរៀងរាល់រដូវក្តៅដូចជា៖ សៀក វីដេអូ តេក្វាន់ដូ ថ្នាក់សិល្បៈ ហ្គីតាជាដើម។ល។ ដែលជាលទ្ធផលដើម្បីផ្តល់ឱកាសបន្ថែមឱ្យកុមារស្វែងយល់អំពីទម្រង់សិល្បៈថ្មីៗ។

IMG_3535.jpg
bottom of page