ដៃគូសហការណ៍
តាំងពីពេលចាប់ផ្តើម យើងបានអនុវត្តក្នុងនាមជាដៃគូរយៈពេលវែងជាមួយអាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាលកម្ពុជា។ យើងធ្វើការយ៉ាងស្និទ្ធស្នាល និងនៅក្រោមអនុសារណៈយោគយល់ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំពោះកម្មវិធីគាំពារកុមារ។ ចំពោះកម្មវិធីអប់រំ យើងក៏ធ្វើការយ៉ាងជិតស្និទ្ធ និងក្រោមអនុសារណៈយោគយល់ជាមួយក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។
សកម្មភាពយើងក៏ជាផ្នែកមួយនៃបណ្តាញសម្របសម្រួលរវាងអង្គការមិនមែនរដ្ឋាភិបាលនានានៅថ្នាក់ខេត្ត៖
-
បណ្តាយកុមារដែលងាយរងគ្រោះ និងកុមារកំព្រា (VOC) បណ្តាយគាំពារកុមារ (CPN) បណ្តាយការថែទាំដំបូង (FCF) និង កម្មវិធីដៃគូសម្រាប់ការគាំពារកុមារ (3PC) ទាក់ទងនឹងគម្រោងកម្មវិធីគាំពារកុមារ
-
បណ្តាយ BQEST ដែលប្រមូលផ្តុំអង្គការមិនមែនរដ្ឋភិបាលក្នុងមូលដ្ឋានធ្វើការលើផ្នែកអប់រំ
ក្រៅពីនេះ យើងធ្វើការជាមួយសមាគមដៃគូក្នុង និងក្រៅស្រុក ជាផ្នែកនៃការបណ្តុះបណ្តាលជំនាញ ឬគម្រោងដោយឡែកណាមួយ។