top of page
.jpg)
តំបន់គោលដៅ
ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យនៅជិតព្រំដែនថៃ ជាតំបន់មួយនៃប្រទេសកម្ពុជា ដែលមានប្រជាជនរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារសង្គ្រាមស៊ីវិល។ សមរភូមិចុងក្រោយបានបញ្ចប់នៅឆ្នាំ១៩៩៧ ហើយជនភាសខ្លួនជាច្រើន ដែលបានវិលមកត្រឡប់មកពីជំរុំប្រទេសថៃ បានតាំងទីលំនៅក្នុងភាពក្រីក្របំផុត។ ប្រជាជនទីទាល់ទាំងនេះ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាមស៊ីវិលជាង៣០ឆ្នាំ ហើយកំពុងជួបការលំបាកនៅក្នុងការកសាងខ្លួនឡើងវិញពេលប្រទេសមានសន្តិភាព។ គ្រួសារជាច្រើននៅតែបែកបាក់ខ្ចាត់ខ្ចាយ៖ ដោយសារអំពើហិង្សាដែលជះឥទ្ធិពល និងទទួលបានពីសម័យសង្គ្រាម ដោយជម្ងឺអេដស៍ ជម្ងឺរបេង និងដោយសារភាពក្រីក្រ ដែលជម្រុញឱ្យឪពុកម្តាយទំាងនោះបោះបង់កូនពួកគេចោល ហើយផ្សងព្រេងទៅប្រទេសជិតខាង ប្រទេសថៃ។ ក្នុងបរិបទនេះ កុមារ គឺជាប្រជាជនដែលងាយរងគ្រោះយ៉ាងផុយស្រួយបំផុត។

bottom of page