top of page
IMG_3580.jpg

កសិកម្ម & បរិស្ថាន

 

បរិបទ

កសិកម្មនៅប្រទេសកម្ពុជានៅតែជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ច។ ក្រោមរូបភាពផលិតផលនាំចេញ ក្រុមហ៊ុនកសិកម្មគីមីកេងចំណេញពីកសិករក្នុងស្រុក។ បរិស្ថានត្រូវបានធ្វើពលីកម្មយ៉ាងច្រើនចំពោះកំណើនសេដ្ឋកិច្ច៖ ការកាប់បំផ្លាញព្រៃឈើ ការនេសាទជលផលហួសកម្រិត ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតច្រើន អវត្តមាននៃប្រព័ន្ធទឹកស្អាត និងប្រព័ន្ធបន្សុទ្ធទឹកកខ្វក់ជាដើម។ល។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនយល់ដឹងអំពីការខូតខាតបង្កឡើងដោយប្រព័ន្ធបែបនេះ ពិសេសនៅតាមជនបទ ដែលប្រជាកសិករពឹងផ្អែកខ្លាំងទៅលើធម្មជាតិ។ បន្ទាប់ពីការប្រមូលផលមិនសូវល្អរយៈពេល៣ឆ្នាំជាប់ៗគ្នា ដែលនាំឱ្យមានការចំណាកស្រុកគួរឱ្យកត់សម្គាល់ ប្រជាជនក្នុងតំបន់កំពុងចាប់ផ្តើមដឹងអំពីបញ្ហាប្រឈមដោយការប្រែប្រួូលអាកាសធាតុចំពោះការប្រមូលផលស្រូវ។ ស្មារតីដែលជម្រុញសមាគមឱ្យធ្វើសកម្មភាពជាមួយយុវជន តាមរយៈសួនសរីរាង្គ ដោយផ្អែកលើទស្សនៈកសិកម្មប្រកបដោយចេរភាព នឹងឆ្ពោះទៅរកទម្រង់កសិកម្មថ្មីនៅក្នុងប្រទេសកម្ពុជា។

គោលដៅ

គោលដៅយើង គឺដើម្បីបំផុសកុមារ និងក្រុមគ្រួសារពួកគេអំពីផលប៉ះពាល់នៃកសិកម្មគីមីទៅលើបរិស្ថាន និងធ្វើឱ្យពួកគេចាប់អារម្មណ៍លើការប្រឈមថ្មីនៃកសិកម្មបែបជីវសាស្ត្រ អាហារដែលនាំឱ្យមានសុខភាពល្អ និងការគ្រប់គ្រងកាកសំណល់។ បន្តិចម្តងៗ ចំណេះដឹងនឹងរីកសាយ ហើយការខិតខំប្រឹងប្រែងនឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃជាបន្តបន្ទាប់។

IMG_3482.jpg

សកម្មភាព

លើកកម្ពស់កសិកម្មចម្រុះ និងប្រកបដោយចេរភាព

ជាធម្មតា កសិកម្មនៅប្រទេសកម្ពុផ្តោតសំខាន់ទៅលើស្រូវ រួមទាំងការនេសាទ ការដាំដុះបន្លែខ្នាតតូច និងការដាំដុះដើមឈើហូបផ្លែ។ កសិកម្មនៅតែមានលក្ខណៈទូលំទូលាយ ប៉ុន្តែនៅតំបន់ខ្លះ ប្រពលវប្បកម្មនៃការនេសាទ និងការប្រើប្រាស់ជី និងថ្នាំសម្លាប់សត្វមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើធនធាន និងសុខភាពប្រជាជន។ គ្រប់ដៃគូទាំងអស់ (អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន) ដែលធ្វើការលើបញ្ហាអភិវឌ្ឍន៍តំបន់ជនបទនៅប្រទេសកម្ពុជា រួមគ្នាលើកកម្ពស់សុវត្ថភាពចំណីអាហារតាមរយៈកសិកម្មចម្រុះ។

កុមារសមាគមយើងរៀនធ្វើស្រែតាំងពីក្មេង ដោយចូលរួមការងារកសិកម្មនៅលើផ្ទៃដី ៦,៥ ហិកតា ដែលយើងមាន។ ដូចកុមារភាគច្រើនផ្សេងៗទៀតដែរ ពួកគេញាំបាយ ដែលពួកគេបានជួយបង្កបង្កើនផល។ កុមារសមាគមយើងក៏គ្រប់គ្រងសួនបន្លែសរីរាង្គតូចមួយ ដែលជាកន្លែងពួកគេរៀនបច្ចេកទេសជាច្រើនក្នុងការប្រើប្រាស់ជី និងថ្នាំសម្លាប់សត្វល្អិត៖ ជីកំប៉ុស ការប្រើប្រាស់ផេះ ការគ្រប់គ្រងកាកសំណល់ជាដើម។ វាអនុញ្ញាតិឱ្យពួកគេស្វែងយល់ពីបច្ចេកទេសកសិកម្ម ដែលធ្វើអាចយកមកធ្វើអាហារផ្សេងៗគ្នា ដែលមានមូលដ្ឋានលើបាយ៖ សួនបន្លែ ការដាំដុះផ្សិត និងការដាំដើមឈើហូបផ្លែជាដើម។ នៅឆ្នាំ២០១៨ សមាគម និងក្រុមកាយរិទ្ធិបារាំងរួមកម្លាំងគ្នាអនុវត្តគម្រោងដ៏ល្អមួយគឺ សួនបន្លែសរីរាង្គ ដែលបានកសាងឡើងដោយអ្នកជំនាញនៃកសិដ្ឋានពិសោធន៍សរីរាង្គ ក្រុមកាយរិទ្ធិបារាំង និងកុមារនៃសមាគមយើង។

ការលើកកម្ពស់ថាមពលដែលអាចកកើតឡើងវិញ និងការការពារបរិស្ថាន

សមាគមលើកកម្ពស់ថាមពលដែលអាចកកើតឡើងវិញ និងអត្ថប្រយោជន៍វាទៅលើបរិស្ថាន។ ជាអាទិ៍ នៅក្នុងឆ្នាំ២០១៤ សមាគមបានជួយឱ្យគ្រួសារដែលមានចំណូលទាបអាចទិញនូវបន្ទះថាមពលពន្លឺព្រះអាទិត្យ។ ផ្ទាំងថាមពលពន្លឺព្រះអាទិត្យក៏ត្រូវបានតំឡើងនៅក្នុងសមាគម ដើម្បីផ្តល់ថាមពលទៅផ្នែកមួយនៃការប្រើប្រាស់កុំព្យូទ័រនៅក្នុងការិយាល័យផងដែរ។ តាំងពីឆ្នាំ២០១៤ សមាគមបានក៏ទទូចឱ្យមានការការពារបរិស្ថាន និងការគ្រប់គ្រងសំណង់ឱ្យកើតមានឡើង។ ការលើកកម្ពស់ចំណេះដឹងត្រូវបានធ្វើឡើងជាប្រចាំ ហើយសមាគមធ្វើការលើកកម្ពស់លើការគ្រប់គ្រងកាកសំណល់នៅក្នុងបរិវេណនៃសមាគម (ធុងសម្រាមកែច្នៃ ការសហការជាមួយក្រុមហ៊ុនប្រមូលសម្រាមជាដើម)។ នៅក្នុងឆ្នាំ២០១៨ ប្រព័ន្ធប្រមូលសម្រាមត្រូវបានរៀបចំឡើងជាមួយក្រុមហ៊ុនប្រមូលសម្រាមឯកជនមួយនៅក្នុងស្រុក ហើយយើងបញ្ចប់ការប្រើប្រាស់ឡដុតសម្រាមនៅក្នុងសមាគមយើង។

bottom of page