top of page
DJI_0718.JPG

ស្ម័គ្រចិត្ត

យើងមានសេចក្តីរីករាយស្វាគមន៍អ្នកស្ម័គ្រចិត្ត ឬនិស្សិតចុះកម្មសិក្សាគ្រប់រូប ជាពិសេសយុវជនខ្មែរ ដែលចង់ធ្វើការងារជាមួយយើងជាមួយនឹងអ្វីដែលយើងកំពុងធ្វើ ដោយអាស្រ័យលើចំណង់ចំណូលចិត្ត ជំនាញ បទពិសោធន៍ និង/ឬ គម្រោងរបស់អ្នក។ យើងត្រូវការជាពិសេសអ្នកស្ម័គ្រចិត្ត ឬនិស្សិតចុះកម្មសិក្សា ជួយយើងជាមួយ៖

  • ការងារថែទាំសួនច្បារ ការងារហត្ថកម្ម និងការងារសាងសង់

  • ជំនាញព័ត៌មានវិទ្យាដើម្បីកែលម្អឧបករណ៍បង្រៀន

  • សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាមួយកុមារលើប្រធានបទជាក់លាក់ (ឧទាហរណ៍ ការលើកកម្ពស់ចំណេះដឹងលើសិទ្ធកុមារ សិទ្ធស្រ្តី ឬប្រធានបទពាក់ព័ន្ធនឹងបរិស្ថានជាដើម។ល។)

  • សកម្មភាពជាមួយកុមារក្នុងកំឡុងពេលវិស្សមកាលនៅក្នុងខែតុលា (ឧទាហរណ៍ ការបង្កើតរូបគំនូរលើជញ្ជាំង សិល្បៈចម្រៀង ឬសិក្ខាសាលាពាក់ព័ន្ធសៀកជាដើម។ល។)

  • ការរៀបចំព្រឹត្តិការណ៍រៃអង្គាសថវិកា

  • ការងារផ្នែកទំនាក់ទំនង ...

បទពិសោធន៍ និងជំនាញជាក់លាក់មួយចំនួនអាចត្រូវបានទាមទារអាស្រ័យលើបេសកកម្មរបស់អ្នកការស្ម័គ្រចិត្ត។

យើងមានសេចក្តីសោមនស្សរីករាយស្វាគមន៍អ្នកចូលរួមជាមួយក្រុមការងារយើង។

សូមទំនាក់ទំនងយើងតាមរយៈ ៖ 

លោក សួរ ម៉ាឡៃ, នាយកប្រតិបត្តិ

opdir.lataste@gmail.com

(+855) 12 508 764

 

កញ្ញា សែហ្ស សូឡែន, អ្នកសម្របសម្រួលកម្មវិធី

coordination.lataste@gmail.com

(+855) 96 70 18 572

bottom of page