top of page
Top picture.jpg

សុខភាព

 

បរិបទ

ដូចប្រព័ន្ធអប់រំដែរ ការថែទាំសុខភាពនៅប្រទេសកម្ពុជាត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមស៊ីវិល។ សព្វថ្ងៃនេះ រដ្ឋាភិបាល និងដៃគូអន្តរជាតិបានអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ដែលបានបង្កើតយ៉ាងល្អប្រសើរនូវមណ្ឌលសុខភាពនៅក្នុងសង្កាត់។ ទោះយ៉ាងណាក៏ដោយ ស្ថានភាពរស់នៅមិនទៀងទាត់  និងការអប់រំទាបរបស់ប្រជាជន ជម្ងឺដែលមិនអាចបានជៀសផុតបាននៅតែបន្តប៉ះពាល់ដល់មនុស្សជាច្រើន (តេតាណុស អេដស៍ គ្រុនឈាម គ្រុនចាញ់ រាគរុសជាដើម)។ល។ ក្រៅពីការតាមដានសុខភាពរបស់កុមារ យើងបានជ្រើសរើសសកម្មភាពបង្ការនានានៅក្នុងសហគមន៍ ដែលកុមាររស់នៅ។

គោលដៅ

គោលដៅយើង គឺធ្វើឱ្យកុមារធំធាត់ឡើងមានសុខភាពល្អ និងរៀបចំសកម្មភាពបង្ការនានាចំពោះស្ថានភាពសុខភាពរបស់កុមារនៅក្នុងសហគមន៍។ អាហាររូបត្ថមជារឿងសំខាន់មួយរបស់កម្មវិធីយើង។ យើងស្វាគមន៍អ្នកឯកទេសជាប្រចាំ ដើម្បីជួយយើងក្នុងការប្រឹក្សាយ៉ងល្អិតល្អន់ក្នុងការតាមដានសុខភាពជាលក្ខណៈបុគ្គល។

IMG_0043.JPG

សកម្មភាព

សុខភាព និងការតាមដានសុខភាពកុមារ

បន្ថែមពីការយកចិត្តទុកដាក់ប្រចាំថ្ងៃពាក់ព័ន្ធនឹងអនាម័យ កុមារគ្រប់រូប ដែលត្រូវបានមើលថែដោយសមាគម ទទួលបានអត្ថប្រយោជន៍ពីការតាមដានសុខភាពជាប្រចាំ ដែលផ្តល់ដោយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រក្នុងស្រុក រួមមានការតាមដានការលូតលាស់ ការចាក់វ៉ាក់សាំង ការថែទាំសុខភាពធ្មេញជាដើម។ល។ លើសពីនេះទៅទៀត យើងទទួលបន្ទុកទាំងស្រុងចំពោះការថែទាំសុខភាពដែលចាំបាច់បំផុត ដើម្បីជៀសវាងគ្រួសារជំពាក់បំណុលគេ ហើយបញ្ចូនកូនពួកគេទៅធ្វើការដើម្បីសងបំណុលទាំងនោះ។

ការបង្ការ

សមាគមធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីលើកកម្ពស់ការបង្ការនៅក្នុងផ្នែកសំខាន់ៗមួយចំនួនដូចជា ទឹកផឹក ការបង្ការជម្ងឺឆ្លង ជម្ងឺគ្រុនឈាម និងការបង្ការជម្ងឺគ្រុនចាញ់។ យើងរៀបចំយុទ្ធនាការណ៍បង្ការជាមួយអ្នកឯកទេសផ្នែកសុខភាព និងការចែកនូវសម្ភារៈអនាម័យ (មុង ថ្នាំទម្លាក់សត្វល្អិតជាដើម)។

bottom of page