ការអប់រំ
បរិបទ
ការអប់រំនៅប្រទេសកម្ពុជា គឺមិនមែនជាសិទ្ធដែលអាចប្រើប្រាស់បានសម្រាប់កុមារគ្រប់រូបនោះទេ។ ដើម្បីជួយជ្រុមជ្រែងក្រុមគ្រួសារ កុមារជាច្រើនត្រូវឈប់រៀន ដើម្បីធ្វើការ។ នៅជិតព្រំដែនថៃ ភូមិខ្លាកូនថ្មីត្រូវបានបង្កើតឡើងនៅចុងទស្សវត្សទី៩០ ដើម្បីស្វាគមន៍ការវិលត្រឡប់មកវិញនៃប្រជាជនភាសខ្លួន និងប្រជាជនទាល់ក្រពីជំរុំភៀសខ្លួនថៃ។ នៅក្នុងតំបន់ក្រីក្របំផុតនៃប្រទេសកម្ពុជា សមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរបានអភិវឌ្ឍន៍គម្រោងកម្មវិធីអប់រំពីថ្នាក់មតេយ្យសិក្សាដល់ថ្នាក់ឧត្តមសិក្សា ដោយមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយក្រសួងអប់រំកម្ពុជា។
គោលដៅ
គោលដៅយើង គឺដើម្បីអនុញ្ញាតិឱ្យកុមារដែលក្រខ្សត់ទទួលបានការអប់រំដែលមានគុណដោយឥតគិតថ្លៃ។ នេះ គឺជាគោលដៅសមាគមយើង។ ខាងសមាគមយើងដាក់បញ្ចូលថ្នាក់មតេយ្យសិក្សាចំនួនពីរថ្នាក់ និងសាលាបំប៉ន។ កម្មវធីមួយចំនួនបានបង្កើតឡើងដោយសមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ ដើម្បីឱ្យកុមារពីខេត្តបន្ទាយមានជ័យទទួលបានការអប់រំប្រកបដោយគុណភាពពីថ្នាក់មតេយ្យសិក្សារហូតដល់ជីវិតការងារ។ គម្រោងកម្មវិធីនីមួយៗបានសម្របតាមបញ្ហាសង្គមផ្សេងៗគ្នា ដែលបានជួបប្រទះ។ កុមារមានលទ្ធភាពទទួលបានលក្ខខណ្ឌរៀនសូត្រដ៏ល្អប្រសើរជាមួយបរិយាកាសក្នុងសមាគមយើង។
កម្មវិធីគាំទ្រសាលាបឋមសិក្សាសម្រស់កុមារ
ជាមួយការសហការ និងសហប្រតិបត្តិការនៃម្ចាស់ជំនួយ AEC-Foyer Lataste យើងបានសហ-ហិរញ្ញប្បទានដល់ការសាងសង់នៅលើផ្ទៃដីរបស់សាលាបឋមសិក្សាសម្រស់កុមារនៅក្នុងឆ្នាំ ១៩៩៨ និងនៅតែបន្តផ្តល់ការគាំទ្រប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងសម្ភារៈផ្សេងៗ។ សាលានេះ គឺសាលារដ្ឋទាំងស្រុង ហើយនៅក្រោមការត្រួតពិនិត្យតាមដានដោយក្រសួងអប់រំកម្ពុជា។ សាលានេះក៏ត្រូវបានចាត់ថ្នាក់ជាសាលាដ៏ល្អបំផុតមួយដោយមន្ទីរអប់រំខេត្ត នៅក្នុងប្រទេសកម្ពុជា។
សកម្មភាព៖ ការគាំទ្រផ្នែកសម្ភារៈ និងហិរញ្ញវត្ថុសម្រាប់សាលា
ក្រុមគោលដៅ៖ សិស្សានុសិស្សពីមតេយ្យសិក្សាដល់បឋមសិក្សា
ចំនួនអ្នកទទួលផល៖ សិស្សានុសិស្សជាង ៤៥០នាក់
កម្មវិធីសាលារៀនបំប៉ន
ភាពមិនគ្រប់គ្រាន់នៃប្រព័ន្ធសាលារដ្ឋជម្រុញឱ្យសិស្សានុសិស្សរៀនគួរឯកជនបន្ថែម។ ការរៀនគួរនេះពិតជាថ្លៃណាស់សម្រាប់គ្រួសារដែលជួបការលំបាក ប៉ុន្តែវាជាការចាំបាច់ចំពោះភាពជោគជ័យនៃការសិក្សារបស់សិស្សានុសិស្ស។ សមាគមបានបើកសាលារៀនបំប៉ននៅក្នុងឆ្នាំ២០១២ ដើម្បីដោះស្រាយបញ្ហានេះ ហើយអនុញ្ញាតិឱ្យសិស្សានុសិស្សគ្រប់រូបអាចចូលរៀនបាន។
សកម្មភាព៖ ផ្តល់ការរៀនបំប៉នប្រកបដោយគុណភាពដោយឥតគិតថ្លៃនូវគ្រប់មុខវិជ្ជាសាលា ចាប់ពីមតេយ្យសិក្សាដល់ថ្នាក់ទី១២
ក្រុមគោលដៅ៖ កុមារមកពីសហគមន៍ខ្លាកូនថ្មី
ចំនួនអ្នកទទួលផល៖ សិស្សានុសិស្សាជាង ១០០នាក់
កម្មវិធីអន្តេវាសិកដ្ឋានសិស្សអនុវិទ្យាល័យ និងសិស្សវិទ្យាល័យ
ភាពក្រីក្រ និងចម្ងាយនាំឱ្យយុវជនជាច្រើនបោះបង់ការសិក្សាក្រោយថ្នាក់អនុវិទ្យាល័យ។ អន្តេវាសិកដ្ឋានរបស់សមាគមយើងផ្តល់លទ្ធភាពឱ្យយុវជនទាំងនេះ ទទួលបានអាហារូបករណ៍ដោយការមើលថែរក្សា និងបានស្នាក់នៅដោយឥតគិតថ្លៃនៅក្នុងសមាគមយើង ដែលមានទីតាំងនៅក្បែរអនុវិទ្យាល័យ/វិទ្យាល័យ។ សិស្សានុសិស្សទាំងនេះក៏ទទួលបានអត្ថប្រយោជន៍ដូចជា ការចូលរៀននៅសាលាបំប៉នដោយឥតគិតថ្លៃ ការចូលរួមសកម្មភាពកីឡា សិល្បៈ វប្បធម៌ និងសកម្មភាពកម្សាន្តនានាជាច្រើនទៀត។ សិស្សានុសិស្សទាំងនេះ ភាគច្រើនជាអ្នកដែលទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតេយភូមិដំបូងគេបង្អស់នៅក្នុងគ្រួសារ។
សកម្មភាព៖ អន្តេវាសិកដ្ឋាននៅក្នុងសមាគម
ក្រុមគោលដៅ៖ សិស្សាវិទ្យាល័យដែលងាយរងគ្រោះពីខេត្តបន្ទាយមានជ័យ រស់នៅឆ្ងាយជាង១០ គីឡូម៉ែត្រពីវិទ្យាល័យដែលនៅជិតបំផុតនៃផ្ទះរបស់ពួកគេ
ចំនួនអ្នកទទួលផល៖ សិស្សាវិទ្យាល័យ ២០នាក់
កម្មវិធីនិស្សិត
យើងជួយកុមារដែលយើងបានជួយស្រាប់ ដើម្បីរៀបចំអនាគតរបស់ពួកគេឱ្យល្អប្រសើរបំផុត ហើយធ្វើសមាហរណកម្មពួកគេនៅក្នុងជីវិតការងារ។ ពួកគេទទួលបានការប្រឹក្សាយោបល់ និងត្រូវបានលើកទឹកចិត្តឱ្យបន្តការសិក្សា ជាមួយការជួយឧបត្ថមគាំទ្រពីយើង។ តាមការប្តេជ្ញាចិត្ត និងលទ្ធផលសិក្សារបស់ពួកគេ យុវជនទាំងនេះត្រូវបានតម្រង់ទិសទៅកាន់ថ្នាក់សាកលវិទ្យាល័យ ឬកម្មវិធីវិជ្ជាជីវៈ។
សកម្មភាព៖ ការគាំទ្រផ្នែកថវិកាលើការសិក្សានៅថ្នាក់ឧត្តមសិក្សា
ក្រុមគោលដៅ៖ សិស្សានុសិស្ស (អាយុ ១៥ ឡើង) ពីកម្មវិធីគាំពារកុមាររបស់យើង
ចំនួនអ្នកទទួលផល៖ សិស្សានុសិស្សរហូតដល់ ៣០នាក់ក្នុងមួយឆ្នាំ
កម្មវិធីវិជ្ជាជីវៈតាមហាង
វាជាការលំបាក់សម្រាប់អ្នកដែលមិនមានចំណេះដឹង ឬទទួលបានការអប់រំតិចតួច ក្នុងការស្វែងរកការងារដែលមានស្ថេរភាព និងទទួលបានប្រាក់កម្រៃសមរម្យ។ សមាគមផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈចំពោះយុវជនទាំងនោះ (ផ្នែកមេកានិក កាត់ដេរ កែសម្ភស្សជាដើម) ជាមួយអ្នកជំនាញនៅក្នុងមូលដ្ឋាន។ សមាគមផ្តល់កន្លែងស្នាក់នៅទៅកាន់យុវជនទាំងអស់នេះ ដែលមិនអាចនៅផ្ទះពួកគេ ឬផ្ទះម្ចាស់ហាងបាន។
សកម្មភាព៖ ហិរញ្ញប្បទានការបណ្តុះបណ្តាល់ជាមួយម្ចាស់ហាងនៅក្នុងមូលដ្ឋាន
ក្រុមគោលដៅ៖ យុវជនដែលងាយរងគ្រោះពីខេត្តបន្ទាយមានជ័យ ដែលទទួលបានការអប់រំតិចតួច និងគ្មានជំនាញ ហើយមានអាយុពី ១៥ ដល់ ២៥ឆ្នាំ
ចំនួនអ្នកទទួលផល៖ យុវជនរហូតដល់ ១៥នាក់ក្នុងមួយឆ្នាំ